(ភ្នំពេញ)៖ លោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរង តំណាងលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
បានអញ្ជើញទៅចូលរួមសន្និសិទថ្នាក់តំបន់ ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី សម្បត្តិ សុគន្ធា បានធ្វើបទបង្ហាញជូនដល់អង្គសន្និសិទ លើការអនុវត្តការងារ ការលើកកម្ពស់ ទប់ស្កាត់ និងការពារការកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងផែនការទប់ស្កាត់អំពើហិង្សាលើកុមារ២០១៧-២០២១ នៅក្នុងសន្និសីទថ្នាក់តំបន់ ASEAN ស្តីពីការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
គួរជម្រាបថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៤ ដែលនឹងត្រូវចូលរួមការសិក្សាស្រាវជ្រាវ ថ្នាក់ពិភពលោកលើការបញ្ឈប់គ្រោះថ្នាក់ នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕