Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី នៅព្រឹកស្អែក

27-02-2020 15:55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី»

សន្និសីទនេះនឹងរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ អំពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ រាជរដ្ឋាភិបាល។

វាគ្មិនក្នុងសន្និសីទនេះ គឺលោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖