(មណ្ឌលគិរី)៖ កម្លាំងគយចល័ត ដឹកនាំដោយលោក ព្រាប ការ៉ាត សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការចាប់ឃាត់គ្រឿងចក្រធុនធ្ងន់ ចំនួន៤គ្រឿង ដែលនាំចូលពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្ដិការនេះក៏មានការចូលរួមពី ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា សហការជាមួយកម្លាំងសមត្ថកិច្ច ចម្រុះគយតំបន់៦ និងមានការសម្របសម្រួលពី លោក ហៀង សុភ័ក្ដ្រ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគីរី។

ក្នុងប្រតិបតិ្ដការនេះក៏បានឃាត់ខ្លួន អ្នកបើកបរគ្រឿងចាក់នោះប្រគល់ឲ្យខាងកម្លាំងសមត្ថកិច្ចផងដែរ។

បច្ចុប្បន្នគ្រឿងចក្រធុនធ្ងន់ ទាំង៤គ្រឿងខាងលើនេះ ត្រូវបានយកមករក្សាទុក នៅវរៈព្រំដែន៦២១ ជាបណ្ដោះអាសន្ន ដោយសារមានការលំបាក ក្នុងការដឹកជញ្ជូន មករក្សាទុកនៅអង្គភាពគយចល័ត៕