Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំឲ្យថ្ងៃសប្បាយក្លាយជាកើតទុក្ខ ដោយសារគ្រោះថ្នាក់ចរាចរណ៍! ស្លាប់៨នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ

27-02-2020 06:39

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់៨នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៧នាក់ ក្នុងនោះមិនពាក់មួក១០នាក់។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ, កត្តាយាន និងស្រវឹង៕