(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចូលរួមសាមគ្គីនិងគាំទ្រភាគីចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមថា ការទិញខុនដូក្រោម៧ម៉ឺនដុល្លារ ក៏មិនត្រូវយកពន្ធប្រថាប់ត្រាដែរ (ចុចអាន)
៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ដរាបណាគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែនោះឡើយ (ចុចអាន)
៤៖ នាយករដ្ឋមន្ត្រី៖ កម្ពុជាធ្វើនយោបាយគ្រប់ប្រទេស មិនមានចាប់យកប្រទេសមួយ បោះបង់ប្រទេសមួយ ដូចក្រុមអ្នកវិភាគអវិជ្ជមានឡើយ (ចុចអាន)
៥៖ សម្ដេចតេជោ ហ៊ុន សែន បន្ដប្រកាសមិនលើកលែងឲ្យជនណា ដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិ (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់ការសាងសង់ផ្លូវជាតិលេខ៥៨ គ្រាន់តែបោសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបញ្ចេញថវិកាជាង ៤លានដុល្លារ (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនពេលផ្ទុះជំងឺកូរ៉ូណាថ្មី គឺជារឿង «មហាត្រឹមត្រូវ» សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ (ចុចអាន)
៨៖ សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យមានការដឹកក្រណាត់ សម្រាប់ផលិតសម្លៀកបំពាក់ពីចិន មកកម្ពុជាតាមយន្ដហោះ ដើម្បីកុំឲ្យរោងចក្របិទទ្វារ (ចុចអាន)
៩៖ លោក គុណ ញឹម៖ ជំងឺ Covid-19 អាចរារាំងដល់ផែនការរកចំណូលរបស់គយក្នុងឆ្នាំ២០២០ ខណៈចំណូលឆ្នាំ២០១៩រកបាន៣,២១៥លានដុល្លារលើសផែនការ (ចុចអាន)
១០៖ វិទ្យាស្ថានប៉ាស្ទ័រ ប្រកាសបន្តធ្វើការជាប់ជាប្រចាំជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តរក COVID-19, រហូតមកដល់ពេលនេះ នៅកម្ពុជាមិនទាន់មានអ្នកឆ្លង COVID-19 ទៀតនោះទេ (ចុចអាន)
១១៖ បណ្ឌិត គុណ ញឹម៖ គយប្តេជ្ញាជួយសម្រួលការនាំចូល វត្ថុធាតុដើមក្នុងវិស័យកាត់ដេរឲ្យបានលឿន ខណៈជួបបញ្ហារាំងស្ទះដោយ Covide-19 (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក មហាធៀ អះអាងថា នឹងធ្វើនាយករដ្ឋមន្ត្រីឡើងវិញ ប្រសិនបើសមាជិកសភាភាគច្រើនគាំទ្រលោក (ចុចអាន)
២៖ ចំនួនមនុស្សស្លាប់នៅចិនកើនដល់២,៧១៥នាក់ និងឆ្លង៧៨,០៦៤ករណីដោយសារ COVID-19 (ចុចអាន)
៣៖ អាជ្ញាធរចិន៖ ចំនួនអ្នកជាសះស្បើយពី COVID-19 កើនឡើងដល់ ២៩,៧៤៥នាក់ហើយ (ចុចអាន)
៤៖ ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់១,២៦១ករណី ដោយមាន១២នាក់បាត់បង់ជីវិត (ចុចអាន)
៥៖ ហ្វីលីពីនដាក់ពលរដ្ឋខ្លួនជាង៤៤០នាក់ ដែលមកពីកប៉ាល់ Diamond Princess ឲ្យនៅដាច់ដោយឡែក ដើម្បីបន្តតាមដាន១៤ថ្ងៃទៀត (ចុចអាន)
៦៖ កូរ៉េខាងជើងចាត់វិធានការក្តៅជាងប្រទេសផ្សេងៗ ដើម្បីប្រយុទ្ធនឹង COVID-19 ហើយគ្មាននរណាអាចគេចផុតឡើយ សូម្បីតែមន្ត្រីទូតបរទេស (ចុចអាន)
៧៖ ក្រុមហ៊ុន Moderna បញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) ទៅឲ្យក្រុមជំនាញអាមេរិក ដើម្បីត្រៀមធ្វើតេស្តដំបូង (ចុចអាន)
៨៖ ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវជាតិលេខ៥៨ បានធ្វើឱ្យសម្តេចសម្រេចគោលដៅសំខាន់ពីរក្នុងពេលតែមួយ (ចុចអាន)
១០៖ បណ្តាញសង្គមធំៗលើពិភពលោក បន្តប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយអំពី COVID-19 ដោយសហការជាមួយ WHO (ចុចអាន)
១១៖ សម្តេចតេជោ ហ៊ុន សែន៖ គ្រាន់តែចិនជួបបញ្ហា Covid-19 មិនអាចដំណើរច្រវាក់ផលិតកម្ម នាំឱ្យរង្គើដល់ពិភពលោក (ចុចអាន)
១២៖ អេស៉្បាញ៖ សណ្ឋាគារលើតំបន់ទីប្រជុំកោះ Canary ត្រូវបិទច្រកចេញ-ចូល ក្រោយផ្ទុះករណីអ្នកឆ្លងជំងឺ COVID-19 (ចុចអាន)
១៣៖ នាយករដ្ឋមន្ត្រីកម្ពុជា មានសុទិដ្ឋិនិយមថា ភ្ញៀវចិននឹងសម្រុកមកលេងស្រុកខ្មែរ ក្រោយបញ្ចប់វិបត្តិជំងឺ Covid-19 (ចុចអាន)
១៤៖ ជប៉ុននឹងហាមជនបរទេសដែលធ្លាប់ធ្វើដំណើរទៅតំបន់កំពុងផ្ទុះមេរោគឆ្លង COVID-19 នៅកូរ៉េខាងត្បូង មិនឲ្យចូលក្នុងប្រទេស (ចុចអាន)
១៥៖ ក្រុមហ៊ុន Westerdam ប្រកាសថា ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារនាពេលនេះបានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ, គ្មានមនុស្សណាម្នាក់ឆ្លងវីរុស COVID-19 នោះឡើយ (ចុចអាន)
១៦៖ ប្រទេសអាល់ហ្សេរីនៅតំបន់អាហ្វ្រិកខាងជើង រកឃើញករណីឆ្លង COVID-19 លើកដំបូង លើជនជាតិអ៉ីតាលី! (ចុចអាន)
១៧៖ លោក ដូណាល់ ត្រាំ៖ ទីផ្សារហ៊ុននឹងក្រឡាប់ចាក់ បើខ្ញុំចាញ់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក (ចុចអាន)