Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីមន្ទីរពិសោធន៍ នាំយករថយន្តពិសោធន៍ចល័តចុះត្រួតពិនិត្យទំនិញក្នុងផ្សារម៉ាក្រូ

26-02-2020 14:54

(ភ្នំពេញ)៖ តាមការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះពង្រឹងការត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលទំនិញ នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលក្នុងរាជធានីភ្នំពេញ សហការជាមួយមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយមានការឯកភាពពីតំណាងផ្សារម៉ាក្រូ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគនៅផ្សារម៉ាក្រូ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញវេចខ្ចប់ និងម្ហូបអាហារក្នុងផ្សារម៉ាក្រូខាងលើ ក្រុមជំនាញបានយកគំរូផលិតផលចំនួន ២៤គំរូមកពិសោធន៍។

ជាលទ្ធផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ឬហួសកាលបរិច្ឆេទនៅក្នុងគំរូផលិតផលទាំងនោះទេ។ ក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូលក៏បានថ្លែងអំណរគុណដល់តំណាងផ្សារម៉ាក្រូ ដែលបានសហការជាមួយមន្រ្តីជំនាញក្នុងការចុះពិនិត្យទំនិញខាងលើ៕