(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ក្រុមការងារទី៨ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហប្រធានតំណាងរាជរដ្ឋាភិបាល និងលោក ណាង សុធី សហប្រធានតំណាងវិស័យឯកជន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងឆ្លើយតប និងដោះស្រាយទៅនឹងកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានលើកឡើងថាគិតចាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះ ក្រសួងបានខិតខំដោះស្រាយសំណូមពរជាច្រើនរបស់វិស័យឯកជនដូចជា៖

* បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។

* បានចេញប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល និងប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យឧស្សាកម្មទេសចរណ៍ (កំពុងស្នើសុំហត្ថលេខាពីអន្តរក្រសួង) សេចក្តីណែនាំស្តីពីការអនុវត្តការទូទាត់សងការឈប់សម្រាកពិសេស សេចក្ដីជូនដំណឹងស្តីពីការប្រើប្រាស់គិលានដ្ឋានរួម និងមូលដ្ឋានសុខាភិបាលជំនួសការរៀបចំគិលានដ្ឋានប្រចាំសហគ្រាស គ្រឹះស្ថាន សេចក្តីណែនាំស្តីពីការរក្សាអាថ៌កំបាំងវិជ្ជាជីវៈរបស់មន្ដ្រីអធិការកិច្ចការងារ

* បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការពិនិត្យកាយសម្បទាសម្រាប់កម្មករនិយោជិត (នឹងចេញក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០) លិខិតស្នើទៅក្រសួងការបរទេសដើម្បីឆ្លើយតបទៅវិស័យឯកជន អំពីការបញ្ជូនឯកសារតារាងឈ្មោះពលករទៅស្ថានទូតថៃ (នឹងចេញក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០)។

* បានចេញលិខិតទៅ ILO-BFC ការបំភ្លឺអំពីកាតព្វកិច្ចក្នុងការទូទាត់នូវសោហ៊ុយជំងឺចិត្ត ក្នុងករណីប្រែក្លាយកិច្ចសន្យាការងារមានកំណត់ថេរវេលា (FDC) ដែលលើសថិរវេលាអតិបរមាដែលកំណត់ដោយច្បាប់ទៅជាកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីគណនាការឈប់សម្រាកប្រចាំឆ្នាំសមាមាត្រ នៅពេលដែលកម្មករនិយោជិតធ្វើការតិចជាង ២១ថ្ងៃ ក្នុងមួយខែ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីរបៀបគិតអតីតភាពការងារ ដើម្បីកំណត់រយៈពេលជូនដំណឹងមុន ដែលនិយោជកត្រូវអនុវត្តពេលបញ្ចប់កិច្ចសន្យាការងារមានកំណត់ថេវេលា (FDC) ក្លាយទៅជាកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីរបៀបគិតប្រាក់បំណាច់អតីតភាពការងារ ចំពោះកម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារចាប់ពី ១-៦ខែ នៃឆមាសនីមួយៗ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ស្តីពីការកំណត់អត្តសញ្ញាណការិយភារី (អ្នកម៉ៅការបន្ត) ILO-BFC ការកំណត់ «ការប៉ិនប្រសប់មធ្យម» ក្នុងមាត្រា៧ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មន្ទីរការងាររាជធានី-ខេត្ត ករណីសហគ្រាស គ្រឹះស្ថានថ្នាក់កណ្ដាលបញ្ជូនកម្មករទៅបំពេញសាខាតាមខេត្ត៕