(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រតិភូក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត មេឃុំ ចៅសង្កាត់សិស្សនិស្សិតចូលរួមជាង ១ពាន់នាក់។

លោក ងួន រតនៈ អភិបាលខេត្ត បានឡើងអានរបាយការណ៍ស្តីពីសកម្មភាពការងារក្នុងឆ្នាំ២០១៩ កន្លងមកនិងលើកទិសដៅការងារបន្តនៅឆ្នាំ២០២០ ព្រមទាំងការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តបាត់ដំបង ទាំងមូលផងដែរ៕