(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផ្ញើលិខិតស្នើដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យបន្តគាំទ្រ និងជំរុញឱ្យមានការផ្សព្វផ្សាយព័ត៌មាន និងវិធានការការពារជំងឺ COVID-19 ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នៅតាមបណ្តារាជធានីខេត្ត។ នេះបើតាមលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត។

ក្នុងលិខិតនោះ ក្រសួងសុខាភិបាល បានអះអាងថា ក្រសួងបានណែនាំផ្ទាល់ដល់ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត តាមរយៈក្រុមការងារឆ្លើយតបការរាតត្បាត នៃវីរុសកូរ៉ូណាថ្មី និងបានផលិតសារអប់រំសុខភាពជាច្រើនប្រភេទ ដែលក្នុងនោះបានដាក់បង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដែលមានចំនួនប្រជាពលរដ្ឋជាច្រើននាក់ បានសាកសួរព័ត៌មានជារៀងរាល់ថ្ងៃ។ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអភិបាលរាជធានី/ខេត្ត គាំទ្រ និងជំរុញការផ្សព្វផ្សាយព័ត៌មាន និងវិធានការការពារជំងឺ COVID-19 ជូនដល់ប្រជាពលរដ្ឋ តាមភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ រាជធានី/ខេត្ត បន្ថែមទៀត៕

ខាងក្រោមនេះជាលិខិតរបស់លោករដ្ឋមន្រ្តីសុខាភិបាល៖