(កណ្ដាល)៖ ផ្លូវលំមួយខ្សែដែលតភ្ជាប់ពីផ្លូវលេខ១១៣ ទៅផ្លូវលេខ១១៤ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានអ្នកមានផ្ទះរស់នៅ ជាប់ក្បាលផ្លូវលំនេះ បិទធ្វើរការរំលោភបំពានយកដើម្បីធ្វើជាកម្មសិទ្ធិ ធ្វើអោយប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវលំនេះ ប្ដឹងស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍បានបើកផ្លូវលំនេះ អោយប្រជាពលរដ្ឋធ្វើដំណើរជាសាធារណៈឡើងវិញ។
តំណាងប្រជាពលរដ្ឋ ដែលប្ដឹងទាមទារសុំបើកផ្លូវលំនេះឡើងវិញបានរៀបរាប់ថា ផ្លូវលំនេះគឺមានតាំងពីសង្គមចាស់មកម្ល៉េះ តែមកដល់ឆ្នាំ២០០៥ ស្រាប់តែមានប្រជាជនមួយគ្រួសារ ដែលមានផ្ទះនៅជាប់ផ្លូវលំនេះ បានរំលោភបំពានយកជាបន្តបន្ទាប់ រហូតដល់រត់ការសុំធ្វើបណ្ណកម្មសិទ្ធិ ដាក់ឈ្មោះកូនរបស់ខ្លួនទៀតផង។
ចំណែកមន្ត្រីអាជ្ញាធរភូមិ សង្កាត់ ក្រុងតាខ្មៅ និងខេត្តកណ្ដាល ទោះជាពួកគាត់ប្ដឹងសុំអន្តរាគមន៍ជួយទប់ស្កាត់ និងទាមទារអោយបើកផ្លូវលំនេះ ជាផ្លូវសាធារណៈឡើងវិញ យ៉ាងណាក៏គ្មានប្រសិទ្ធភាពដែរ។
ខាងក្រោមនេះជាពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលស្នើសុំអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែន ដើម្បីបានបើកផ្លូវលំនេះឡើងវិញ៖