(បាត់ដំបង)៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហែម ថេង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំភ្នំសំពៅ ស្រុកបាណន់ បានដឹកនាំសហការីនាំអំណោយចុះ

សួរសុខទុក្ខតាមខ្នងផ្ទះអ្នកជំងឺ និងគ្រួសារសពចំនួន ៥នាក់ និងជួយស្តាប្រឡាយ ១ខ្សែសម្រាប់បូមទឹកដាក់ស្រែសង្រ្គោះស្រូវប្រជាពលរដ្ឋចំនួន ៣ភូមិផងដែរ។

លោក ហែម ថេង បានថ្លែងថា ដោយមើលឃើញ ប្រជាពលរដ្ឋ ៥គ្រួសារ មានការលំបាកក្នុងជីវភាពរស់នៅ ដោយពលរដ្ឋ ៣គ្រួសារ ជាប្រជាការពារឃុំបានស្លាប់ថ្មីៗនេះ និង ២នាក់ទៀតជាប្រធានភូមិម្នាក់ អនុភូមិម្នាក់ បានធ្លាក់ខ្លួនឈឺមានជីវភាពខ្វះខាតផងនោះ លោកបានដឹកនាំសហការី ចុះសួរសុខទុក្ខ និងអំណោយទៅចែកជូនក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី៣កេស ទឹកក្រូច កំប៉ុង ២កេស ត្រីខ ៥យួរ និងថវិកា ២០ម៉ឺនរៀលផងដែរ។

លោកប្រធានក្រុមការងារ សូមចូលរួមកាសោកស្តាយចំពោះក្រុមគ្រួសារអ្នកស្លាប់ និងផ្តាំផ្ញើអ្នកកំពុងមានជំងឺត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ និងបានជាសះស្បើយឆាប់ៗ ឡើងវិញ មានសុខភាពល្អអាចរកស៊ី ធ្វើការបានដូចមុន។

នៅក្នុងឱកាសនោះដែរលោក ហែម ថេង ក៏បានជួយស្តាយប្រឡាយប្រវែង ២៣០ម៉ែត្រដើម្បីបូមទឹកបង្ហូរចូលស្រែ ស្រូវពលរដ្ឋសម្រាប់៣ភូមិ និងដាក់លូមុខកាត់ ១ម៉ែត្រចំនួន ៧
កង់ទុកប្រើប្រាស់នារដូវប្រាំងនេះ ទម្រាំមានភ្លៀងធ្លាក់នាពេលខាងមុខនេះ។

ក្រុមគ្រួសារសពដែលបានស្លាប់ទៅហើយនោះ និងអ្នកជំងឺបានលើកដៃថ្លែងអំណរគុណក្រុមការងារតែងតែដឹងសុខទុក្ខ និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលារហូតមកមិន
ដែលខានឡើយ។

ក្រោយពីបានបញ្ចប់ការងារបម្រើប្រជាពលរដ្ឋរួច លោកក៏បានជួយឧត្ថមថវិកាល់កទឹកចិត្តដល់ក្រុមប្រឹក្សាឃុំភ្នំសំពៅ និងមេភូមិ អនុភូមិទាំង ១០ដោយម្នាក់ទទួលបាន ៥ម៉ឺនរៀលព្រមទាំងជូនបាយសាមគ្គីពិសារ១ពេលល្ងាចនេះផងដែរ៕