Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំនេះតន្រ្តីទេសចរភេសជ្ជៈប៉ូវកម្លាំង WURKZ លេងធ្ងន់ដៃជាងឆ្នាំមុន ពិសេសអញ្ជើញទាំងបេក្ខជន និងគណៈកម្មការ X Factor Cambodia ទាំងអស់ចូលរួមផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋ១០ខេត្ត-ក្រុង

25-02-2020 11:05

(ភ្នំពេញ)៖ លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចាប់ផ្តើមដំណើរកម្សាន្តតន្រ្តីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឆ្នាំ ២០២០ នេះហើយ ដោយចាប់ផ្តើមពីខេត្តបាត់ដំបង ស្រុក បវេល ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ខាងមុខនេះ នៅបរិវេណបុរីវាលស្រែ ១០០ ចាប់ពីម៉ោង ៦ល្ងាចតទៅ។

លោកក៏បានបង្ហាញគំរូរចនាបថឆាកតន្រ្តីដ៏ស្រស់ស្អាតខ្លាំងតុបតែងដោយភ្លើង ពណ៌ខៀវ លាយក្រហមបន្តិច រំលេចជាមួយទ្រង់ទ្រាយក្រឡាបាល់ទាត់ដែលមើលទៅហាក់បីដូចជាការប្រគំតន្រ្តីនៅលើទីធ្លាបាល់ទាត់មួយដោយមានចំណងជើង កម្មវិធីប្រគំតន្រ្តីខាងលើថា WURKZ CITY TOUR CONCERT ហើយការរចនាឆាកនេះនឹងត្រូវរៀបចំឡើងសម្រាប់ការប្រគំតន្ត្រីទេសចរណ៍នេះតែម្តង។

តន្រ្តីទេសចរណ៍នេះនឹងមានការចូលរួមសម្តែងពីតារាដែលជាគណៈកម្មការកម្មវិធី X-Factor Cambodia និងបេក្ខជនកំពូលៗ មានដូចជា៖ ឱក សុគន្ធកញ្ញា ខេមរៈ សេរីមន្ត សុខ សីឡាលីន ណុប បាយរិទ្ធិ សំ សុវណ្ណារ៉ាក់ ចាន់ កូម៉ែន ចាន់ សុបញ្ញា កែវ ចន្ទដាលីន រួមជាមួយ តារាចម្រៀងល្បីៗប្រចំាព្រះរាជាណាចក្រកម្ពុជាយើងដូចជា លោក ឆន សុវណ្ណរាជ ហ្សូណូ Step អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូហ្សាណា នីរតនា លាង សុផាឡែន កែវ សុបញ្ញា និង តារាចម្រៀងផ្សេងៗទៀតផងដែរ។

លោក ម៉ៃឃើល សុវណ្ណ ក៏បានអញ្ជើញសាធារណជនពីបណ្តាខេត្តក្រុងនានាសូមចូលរួមទស្សនាដោយសេរី និងផ្ទាល់ឱ្យបានច្រើនកុះករ។

កម្មវិធីនេះក៏មានផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសផងដែរ៕