(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ ព្រមទាំងវិធានវិក្កយបត្រទម្រង់ថ្មី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល ភីគីត្រា។
សិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ ព្រមទាំងវិធានវិក្កយបត្រទម្រង់ថ្មី របស់អគ្គនាយកដ្ឋានព្ធដារ» រៀបចំឡើងដើម្បីពង្រឹងចំណេះដឹងស្ដីពីពន្ធដារ និងទទួលបានព័ត៌មានស្ដីពី បទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងពន្ធដារ សម្រាប់ជាប្រយោជន៍ដល់សហគ្រាស អគ្គនាយកដ្ឋានពន្ធដារ៕