Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០

25-02-2020 08:55

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះសីតុណ្ហភាពអប្បបរមានៅកម្ពុជាជាមធ្យមពី២១-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមា ពី៣២ ដល់៣៤អង្សាសេ។

ក្រសួងបន្ថែមថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ផ្នែកមួយចំនួននៃខេត្តជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅមធ្យម៕