(ភ្នំពេញ)៖ អ្នកស្រី ជា លីដា ដែលពីមុនគ្រាន់តែជាស្រ្តីមេផ្ទះសាមញ្ញាម្នាក់ បានខិតខំប្រឹងប្រែងតស៊ូ រហូតក្លាយជាថៅកែស្រីលក់គ្រឿងសម្អាង N.N.P ផ្តាច់មុខប្រចាំខណ្ឌឬស្សីកែវ ក្នុងរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ។ គិតមកដល់ពេលនេះអ្នកស្រី ជា លីដា បានរកចំណូលជូនគ្រួសារ បានរាប់ពាន់ដុល្លារក្នុងមួយខែ ដើម្បីជួយផ្គត់ផ្គង់ជីវិតគ្រួសារ ក្រៅពីនោះគ្រួសាររបស់អ្នកស្រី ជា លីដា ក៏មានលទ្ធភាពទិញឡាន ទិញផ្ទះ ព្រមទាំងរបស់របរប្រើប្រាស់មានតម្លៃជាច្រើនទៀត។
ថ្លែងនៅក្នុងសិក្ខាសាលាដែលរៀបចំធ្វើនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការអញ្ជើញចូលរួមពីអ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាច្រើននាក់ទៀត អ្នកស្រី ជា លីដា បានរៀបរាប់ឲ្យដឹងថា ដើមឡើយគ្រាន់អ្នកស្រី គ្រាន់តែជាស្រ្តីមេផ្ទះម្នាក់ ហើយគ្មានដើមទុន សម្រាប់ការរកស៊ីឡើយ។
ទោះបីជាគ្មានដើមទុនក្នុងការរកស៊ី ប៉ុន្តែអ្នកស្រី ជា លីដា មិនបានចុះចាញ់នោះទេ គឺអ្នកស្រី បានពុះពារគ្រប់ឧបសគ្គទាំងការចុះទីផ្សារ ទាំងការ live លក់ផលិតផល និងការចុះស្វែងរកតំណាង ចែកចាយ។ ការប្រឹងប្រែងនេះ មិនបានធ្វើឲ្យស្វាមីរបស់ អ្នកស្រីខកចិត្តនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ធ្វើឲ្យស្វាមីរបស់អ្នកស្រី ជា លីដា សប្បាយចិត្ត និងមានមោទនភាពចំពោះភរិយា ដែលបានវិវត្តន៍ខ្លួនពីស្រ្តីមេផ្ទះ មកក្លាយជាស្រ្តីដ៏រឹងមាំ និង មានមុខរបរមួយដ៏ច្បាស់លាស់ថែមទៀត។
ចំពោះអ្នកស្រី ផន សុផល ម្ចាស់ដេប៉ូលក់គ្រឿងសម្អាង N.N.P ប្រចាំខណ្ឌទួលគោក បានរៀបរាប់ដែរថា ការដែលលោកស្រី បានសម្រេចចិត្ត ដាក់ដើមទុនជាមួយ N.N.P គឺពុំមានការយល់ព្រមពីស្វាមីនោះទេ។ ការមិនយល់ព្រមនេះ កើតចេញពីការមិនជឿជាក់ពីអាជីវកម្ម លក់ Online នាពេលបច្ចុប្បន្ន ដែលមួយចំនួនបានធ្វើការបោកប្រាស់។ តែការជំនះ ក៏ដូចជាការមានជំនឿចិត្តពីម្ចាស់ក្រុមហ៊ុន គឺអ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌីនោះ អ្នកស្រី ផន សុផល ក៏បានបោះដើមទុនលក់តែម្តង។
ក្រោយមើលឃើញថា អាជីវកម្មលក់គ្រឿងសម្អាង N.N.P មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រី ផន សុផល និងស្វាមី ក៏បានសម្រេចចិត្ត កាត់ជាម្ចាស់ដេប៉ូប្រចាំខណ្ឌទួលគោក ដោយបានដើមទុនពីការយកប្លង់ដីទៅដាក់នៅធនាគារ។ តែការលះបង់នេះ ក៏បានហុចផលឲ្យគូស្វាមីភរិយាវិញផងដែរ គឺបានពីការលក់គ្រឿងសម្អាង N.N.P ដែលរកចំណូលបានមិនតិចជាង៣ពាន់ដុល្លារក្នុង១ខែឡើយ។
ចំណូលនេះ អាចធ្វើឲ្យអ្នកស្រី ផន សុផល និងស្វាមី មានលទ្ធភាពសងបំណុលធនាគារ និងមានសមត្ថភាពក្នុងការចំណាយផ្សេងៗទៀត ក្នុងគ្រួសារ ដោយមិនចាំបាច់ភ័យខ្លាច ដូចមុនឡើយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាសិក្ខាសាលានាថ្ងៃដដែលនោះ អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានឲ្យដឹងថា ក្រុមហ៊ុនដាណាទ្រី បានពង្រីកខ្លួនយ៉ាងលឿននៅក្នុងការប្រឡូកចូលទីផ្សារ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន មានតំណាងដេប៉ូ និងចែកចាយ ជាង៧ម៉ឺននាក់ហើយ នៅទូទាំងរាជធានី-ខេត្ត ហើយក៏បាននាំចូលផលិតផលជាង៤០មុខផងដែរ សម្រាប់បង្កើនភាពស្រ្តីជូនដល់ប្រជាពលរដ្ឋខ្មែរតាំងពូចងជើងដ ល់ចុងសក់។
បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នឹងមិនបញ្ចប់តែត្រឹមនេះទេ គឺអ្នកស្រី នៅតែបន្តពង្រីកអាជីវកម្មនេះ រីកចម្រើនបន្តទៀត ជាពិសេសគឺបន្តពង្រឹង និងអភិវឌ្ឍន៍ស្រ្តីនៅទូទាំងប្រទេសកម្ពុជា ឲ្យកាន់តែមានមុខរបស់ច្បាស់លាស់ និងអាចរកចំណូលបានច្រើនថែមទៀត។ អ្នកស្រី ទ្រី ដាណា ថាក្នុងនាមជាថ្នាក់ដឹកនាំប្រមាណជាង៧ម៉ឺននាក់ ក៏បានដាក់ចេញនូវគោលការណ៍ជាច្រើន ជូនទៅដល់តំណាងចែកចាយ និងតំណាងដេប៉ូថា បើចង់បានអាជីវកម្មមួយដ៏ជោគជ័យ គឺត្រូវមានភាពស្មោះត្រង់ និងទំនួលខុសត្រូវជាចំបង។
គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P បានពង្រីកវិសាលភាពរបស់ខ្លួននៅ ទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមានសមាជិករីប្រមាណជាង៧ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ N.N.P ក្នុងរយៈពេល ជាង២ឆ្នាំមកនេះ។ ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏ទទួលបានការគាំទ្រពី អតិថិជនយ៉ាងច្រើនកុះករផងដែរ៕