(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងបញ្ជាក់ជុំវិញប្រធានបទ៖ «ឥទ្ធិពលវីរុស COVID-19 និងការកាត់ផ្នែកខ្លះនៃ EBA ចំពោះវិស័យឯកជន» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។
ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោកឧកញ៉ា លឹម ហេង ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.