(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សាធារណជន ឬកុមារតូចៗដែលកំពុងតែសិក្សាថ្នាក់បឋមសិក្សានោះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុនរថយន្ត Audi បានសហការជាមួយមន្ត្រីចរាចរណ៍រាជធានីភ្នំពេញ និងមីតថោន រៀបចំផ្សព្វផ្សាយច្បាប់ចរារចណ៍ផ្លូវគោក ដល់កុមារតូចៗ ឱ្យបានដឹងពីច្បាប់ និមិត្តសញ្ញាចរាចរណ៍ផ្សេងៗ ជាដើម។
បើតាមលោក ប៊ុន យី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត Audi បានឱ្យដឹងថា ការរៀបចំសហការផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ គឺជាលើកទី១ហើយ ដែលក្រុមហ៊ុនបានសហការការជាមួយ សមត្ថកិច្ចជំនាញ គឺដើម្បីធ្វើយ៉ាងណាចូលរួមផ្សព្វផ្សាយ ពីអត្ថប្រយោជន៍ នៃការគោរពច្បាប់ចរាចរណ៍ ដែលអាចជួយការពារអាយុជីវិតរបស់លោកអ្នកបាន។
លោក ប៊ុន យី បានបន្តថា ជាការលើកទឹកចិត្តដល់កុមារតូចៗនេះដែរ ក្រុមហ៊ុនបានបង្កើតឱ្យមានការលេងហ្គេម ព្រមទាំងផ្តល់នូវរង្វាន់ លើកទឹកចិត្តផងដែរ ដល់អ្នកឈ្នះផងដែរ។ បន្ថែមពីនេះលោកថា សម្រាប់ការៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះដែរ ក្រុមហ៊ុននឹងរៀបចំឱ្យមាននៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីចូលរួមចំណែកជាមួយសង្គម តាមរយៈការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជាពិសេសផ្តល់ឱកាសដល់កុមារតូចៗ ដែលមកពីមណ្ឌលកុមារកំព្រានានា ព្រមទាំងជួយឧបត្ថម្ភនូវសម្ភារសិក្សាដល់ពួកគេផងដែរ។
តាមរយៈការចូលរួមជួយសង្គម ក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ លោក ប៊ុន យី ក៏បានអំពាវនាវដល់កុមារតូចៗទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាពិសេសយកចំណេះដឹងពីសាលាទៅប្រកបការងារនៅក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាដើម។
ក្នុងឱកាសនោះដែរ លោក ប៊ុន យី បានឱ្យដឹងថា សម្រាប់ការរៀបចំកម្មវិធីនៅថ្ងៃនេះដែរ ដើម្បីយករថយន្តម៉ាក Audi Q2 ដែលជាប្រភេទរថយន្តស៊េរីទំនើប សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង ហើយរថយន្តប្រភេទ Audi Q2 នេះដែរ មានភាពសន្សំសំចៃ មានមាឌតូចល្មម ជាពិសេសវាត្រូវនឹងស្ថានភាពផ្លូវនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាស្ថានភាពផ្លូវនានា នៅក្នុងប្រទេសកម្ពុជា។ រថយន្ដ Audi Q2 គឺជាប្រភេទរថយន្តសម្រាប់ការបើកបរ និងការកំសាន្តជារៀងរាល់ថ្ងៃដោយរួមបញ្ចូលគ្នានូវការរចនារីកចម្រើន ការបើកបរប្រកបដោយភាពសប្បាយរីករាយ និងមុខងារខ្ពស់។
គួរជម្រាបថា រថយន្ត Audi Q2 ទទួលបានពានរង្វាន់រចនាដូចជាពានរង្វាន់ Golden Steering Wheel Compact SUV 2016, អ្នកឈ្នះពានរង្វាន់អាល្លឺម៉ង់ ពានរង្វាន់រចនាឆ្នាំ2017, ក្រុមហ៊ុន Red Dot «ផលិតផលល្អបំផុតនៃការរចនាល្អបំផុត» 2017 នៅចក្រភពអង់គ្លេស និងមាស នៅក្នុងជម្រើសស្ត្រីដោយ Bild am Sonntag នៅប្រទេសអាឡឺម៉ង់រថយន្ត Audi Q2 ជាប់ចំណាត់ថ្នាក់លេខ១ នៅលើកំពូល ដោយសុវត្ថិភាព ជាមួយនឹងផ្កាយប្រាំ នៅកម្មវិធីសាកល្បង Euro Ncap (ការវាយតម្លៃរថយន្តថ្មី) នៅអឺរ៉ុប។
រថយន្ត Audi Q2 ត្រូវបានសម្គាល់ដោយអ្នកជំនាញគុណភាព «រថយន្តបូក» របស់បារាំង ដែលបានវាយតម្លៃម៉ូដែល រថយន្តចំនួន១៦៣ នៅក្នុងប្រភេទចំនួន៩ ផ្តោតលើតំបន់ប្រធានបទចំនួនបី។ ជាមួយនឹងរូបកាយ និងតួអង្គទាំងនោះ បានប្រមូលផ្តុំនៅក្រោមរានរាងកាយ និងវត្ថុភ្ជាប់និងការតម្រឹមនៃទ្វារ និងក្រណាត់-ក្រណាត់។ ជាមួយនឹងការបញ្ចប់ផ្នែកខាងក្រៅ, ការយកចិត្តទុកដាក់ផ្តោតលើកម្រាស់ និងភាពស្មើគ្នានៃការបញ្ចប់ថ្នាំលាប និងគុណភាពនៃការផ្សាភ្ជាប់។ រថយន្ត Audi តំណាងក្នុងប្រភេទប្រាំពីរបានឈ្នះ៥ ក្នុងចំណោមពួកគេមាន Q2, A3, Q3, A4 និង Q5៕