(ភ្នំពេញ)៖ ប្រទេសម៉ាឡេស៊ី ជាពិសេសរដ្ឋមន្រ្តីសុខាភិបាលប្រទេសអាស៊ានមួយនេះ កំពុងតែហ៊ុព័ទ្ធរងការរិះគន់យ៉ាងខ្លាំងៗ ចំពោះភាពខ្ជីខ្ជារបស់ខ្លួន ទៅលើការធ្វើតេស្តស្រ្តីជនជាតិអាមេរិកាំងម្នាក់ ដែលធ្វើដំណើរចេញពីនាវា Westerdam ក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រោយមកបានប្រកាសថា ស្រ្តីវ័យ ៨៣ឆ្នាំរូបនេះ រកមិនឃើញវីរុស កូរ៉ូណា ឬ COVID-19 នោះឡើយ។
ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។
សម្រាប់រឿងរ៉ាវទាំងនេះ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរបស់ប្រទេសសកម្ពុជា បានចាត់ទុកថា «ករណីបំភ្លៃ COVID-19 លើស្រ្តីអាមេរិកាំងនៅម៉ាឡេស៊ី គឺជាអាវុធបែបថ្មីដោយសារសំដី អយុត្តិធម៌»។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនងទំនងការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ចេញទស្សនៈនៅលើ Facebook របស់លោកថា នេះគឺជារឿងដែល កើតមានថ្មី ប៉ុន្តែមិនមានពេលយូរ ទើបធ្វើឲ្យយុត្តិធម៌ត្រូវទទួលបានចំពោះភាពមនុស្សធម៌ដែលប្រជាជនកម្ពុជា ដែលថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន បានសម្រេចក្នុងការទទួល នាវាទេសចរណ៍ខ្នាតយក្ស Westerdam។
ទិដ្ឋភាពនេះកាន់តែក្លាយទៅជាទំហំធំធេង មានអត្ថន័យច្រើនយ៉ាងបន្ថែមដោយសារករណីដែលម៉ាឡេស៊ី បានលើកឡើងទៅលើស្រ្តីអ្នកទេសចរណ៍ជនជាតិអាមេរិកអាយុ ៨៣ឆ្នាំ ថាមានវីរ៉ុសកូរ៉ូណាថ្មីនេះ។
*ទី១ ៖ ដែលគួរកត់សម្គាល់ថា ប្រសិនបើអារម្មណ៍មិនរឹងមាំរបស់ទេសចរណ៍ស្រ្តីអាមេរិកនោះពេលដែលបានឮសូរថា មានវីរ៉ុសនៅក្នុងខ្លួន ហើយអាចកើតឡើងនូវទិដ្ឋភាពសោកនាដកម្ម មួយភ្លាមនោះ តើវានឹងកាន់តែរីករាលដាលទៅមានទំហំធំទៀតយ៉ាងណា? ដែលតាមពិត គឺជាអារម្មណ៍ដែលបានទទួលនូវការវាយតម្លៃដែលមានលក្ខណៈខ្ជីខ្ជាមិនច្បាស់លាស់បែបនេះ។
*ទី២ ៖ អ្វីដែលជាផលប៉ះពាល់នោះ គឺដោយសារពាក្យសម្តីបែបនេះ ធ្វើឲ្យមានការផ្អើលរហូតដល់ការបែងអ្នកទេសចរណ៍ទាំងឡាយ ដែលកំពុងតែមិនទាន់បានចាក់ចេញនៅឡើយ ហើយត្រូវការរៀបចំកម្រិតត្រួតពិនិត្យទៅលើផ្នែកសុខភាពតាមបច្ចេកទេសនានាដែលមាននោះទៀត។
ក្នុងពេលជាមួយគ្នានេះ យើងឃើញនូវទំនោរត្រឹមត្រូវវិជ្ជមាន គឺប្រទេសមួយចំនួនដែលភ្ញៀវទេសចរណ៍របស់ខ្លួនទៅពីនាវានេះ គឺសុទ្ធតែពុំមានរោគសញ្ញាស្តីអំពីមេរោគកូរ៉ូណានោះសោះទេ។ ដូច្នេះតាំងពីចំណុចចាប់ផ្តើមដែលយើងឃើញ មានភាពមិនប្រក្រតីរួចទៅហើយ នៃសម្តីដែលបានធ្វើការវាយតម្លៃ តាំងពីករណីដែលជាប្តីប្រពន្ធ និងមានករណីមួយចំនួនដែលជាករណីទេសចរណ៍ ដទៃទៀត មិនមានអ្វីកើតឡើង ហើយករណីដែលមានការបញ្ជាក់ហើយ បញ្ជាក់ទៀតអំពីផ្នែកបច្ចេកទេសសុខាភិបាលដែលមានការចូលរួមពីក្រុមជំនាញច្រើនផងទៀង។
មានន័យថា យុត្តិធម៌ និងអំពើបាបបុណ្យនៅសម័យឌីជីថល នេះគឺមិនរង់ចាំពេលវេលាយូរទេ អាចថារាប់ថ្ងៃបាន។ ទាក់ទងនិងករណីបែបនេះពិតជាឆ្លុះបញ្ជាក់កាន់តែច្បាស់ភាពរឹងមាំ ដែលយើងឃើញនូវ ចរឹតដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយដែលតស៊ូពីមួយដំណាក់កាលទៅមួយដំណាក់កាល ពីមួយករណីទៅមួយករណី ដែលពិតជារកមិនបានទេ ក្នុងប្រវត្តិសាស្រ្តជាតិ ក៏ដូចជាជាប្រវត្តិសាស្រ្តសកលលោកដែរ។ គប្បីអ្នកស្រាវជ្រាវទាំងឡាយព្យាយាម ដើម្បីយកទ្រឹស្តីមកពន្យល់បន្ថែមដូចជា ពីមួយជំហានទៅមួយជំហាន ពីភាពរឹងមាំខែងរែងទាំងខាងទស្សនៈ និងជំហរដាក់នូវការអនុវត្តកិច្ចការនេះដោយគ្មានងាករេប្រែប្រួលតាមឥទ្ឋិពលណាមួយ និងមិនប្រែប្រួលទៅតាមបញ្ហាប្រឈមធំៗដែល កើត ឡើងទោះជាលក្ខណៈសកល។
នេះជាករណីសិក្សា ហើយជាករណីដែលត្រូវតែលើកកម្រិតឈានពីកម្រិតជាតិទៅកម្រិតតំបន់ និងកម្រិតអន្ដរជាតិទៀតផង។ ពីព្រោះតាមអ្វីដែលយើងបានចូលរួម ក្នុងការប្រជុំជាបន្ដបន្ទាប់ សូម្បីតែការជឿជាក់ ស្ទើរតែគ្មាននរណាជឿទាំងស្រុង ប្រសិនបើមិនឃើញនឹងភ្នែកដោយប្រជាជនកម្ពុជា និងអ្នកដែលនៅជាមួយ ពីទិដ្ឋភាពជាក់ស្ដែងដែលសម្ដេចបានដឹកនាំផ្ទាល់នៅទីនោះ។
ភាគច្រើននៅតែមានសំណួរថា តើសម្ដេចចាប់ដៃមែនទែនឬយ៉ាងណា? អារម្មណ៍ដែលគេមិនបានឃើញជាមួយទេសចរណ៍ដែលបានបង្ហាញកាយវិការគ្រប់ បែបយ៉ាងពីញ្ញាណនិងពីផ្លូវចិត្ដដែលមាន គឺពិតជាក្ដុកក្ដួលដ៏ធំដែលគេនឹកឃើញមិនដល់ ហើយពុំដែលនឹកស្មានដែរពីព្រោះពុំដែលបានជួបប្រទះ។ គេនៅតែមានសំណួរថែមទៀតដែរថា ស្ទើរតែដាក់ចេញនូវផែនការរឹតត្បិតដល់ប្រជាជនកម្ពុជា ដែលនឹងត្រូវធ្វើដំណើរថែមទៀតផងប្រសិនបើនៅតែមួយកម្រិតទៀត ហើយប្រសិនបើកើតមានករណីចៃដន្យណាមួយផ្សេងទៀត ទោះបីតិចតួចពិតជាពួកគេទាំងឡាយ អ្នកដែលខ្ញុំបាននិយាយ នៅថ្ងៃមុនថា សុទ្ធតែអ្នកដែលលើកអំពីសេរីភាព សិទ្ធិមនុស្ស សីលធម៌ មនុស្សធម៌ ប្រជាធិបតេយ្យ ហើយពោពេញទៅដោយចំណេះដឹងធំធេង និងបច្ចេកទេសទំនើបសែនទំនើបអាចថា មើលឃើញធ្លុះធ្លាយ បែរជាត្រូវទទួលនូវឥទ្ធិពលនៃ ព័ត៌មានមិនត្រូវ ឥទ្ធិពលនៃសម្ដីដែលបានលើកឡើងដោយគ្មានលក្ខណៈឡូហ្សិក និងវិទ្យាសាស្ដ្រទាល់តែសោះផងដែរ។
នេះយើងមិនបាននិយាយអំពីប្រវត្ដិ ឬជម្រៅរបស់ អ្នកដែលបានប្រើប្រាស់ពាក្យសម្ដីហ្នឹងថាតើមានទំនាក់ទំនងបែបណា? ជាមួយនរណាដែលមានប្រវត្ដិទាក់ទងផ្សេងៗនៅក្នុងទិដ្ឋភាពកម្ពុជាផង។ នេះទើបដូច ពាក្យចាស់លោកថា «ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច’»។
ប៉ុន្ដែនៅទីនេះគឺវាជាករណីដែលមនុស្សស្ទើរតែពិភពលោកវាយតម្លៃជាមួយបញ្ហានេះ ប្រឈមជាមួយសេចក្ដីក្លាហាន និងភាពមុះមុតរបស់អ្នកដឹកនាំកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន និងជាមួយអ្នកដែលបានប្រតិបត្ដិតាមដោយជឿជាក់ដាច់ខាតជាមួយនឹងស្មារតីមនុស្សធម៌ សីលធម៌របស់ថ្នាក់ដឹកនាំរបស់ខ្លួនដោយគ្មានងាករេ គឺប្រជាជនកម្ពុជា អ្នកឯកទេស អ្នកវិទ្យាសាស្ដ្រ និងអ្នកទាំងឡាយ ហើយយើងក៏អាចឃើញផងដែរថា មានមិត្ដភ័ក្ដិនិងប្រទេសមួយចំនួនផងដែរនៅជាមួយភាព ក្លាហាន មុះមុតរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកដឹកនាំដ៏ជាញជ័យនៅសម័យកាលថ្មីនេះក្នុងទំព័រប្រវត្ដិសាស្ដ្ររបស់កម្ពុជា៕