
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៧នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ
22-02-2020 00:11
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លេីក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់៥នាក់ ក្នុងនោះមិនពាក់មួក១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង មិនប្រកានស្ដាំ និងមិនគោរពសិទ្ធិ៕