(ភ្នំពេញ)៖ សណ្ឋាគារ និងអាផាតមិនដ៏ប្រណិតមួយ ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃទីក្រុងភ្នំពេញ ជាកន្លែងសម្បូរដោយអាជីវកម្ម ហិរញ្ញវត្ថុ និងអគាររដ្ឋាភិបាល ដែលហ៊ំព័ទ្ធទៅដោយអគារសល់ពីសម័យអាណានិគមបារាំង គឺសណ្ឋាគារ Poulo Wai បានប្រកាសបើកដំណើរការជាផ្លូវការហើយ ជាមួយនឹងការត្រៀមខ្លួន រួចជាស្រេចដើម្បីផ្ដល់ជូនសេវាកម្មដ៏ប្រណិតដល់អតិថិនជន។
ពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅ Poulo Wai Hotel & Apartment ក្រោមអធិបតីលោក ជីង សុខា អគ្គនាយក Poulo Wai Hotel & Apartment រួមទាំងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោកស្រី លី លីនដា នាយកផ្នែកលក់ និងទីផ្សារបានឱ្យដឹងដែរថា Poulo Wai Hotel & Apartment មានទីតាំងល្អឥតខ្ចោះ និងមានបរិយាកាសស្រស់ត្រកាលបំផុត នៅក្នុងរាជធានីភ្នំពេញ។
លោកស្រី លី លីនដា បានបញ្ជាក់ទៀតថា សណ្ឋាគារ Poulo Wai ស្ថិតនៅចំងាយប្រហែល៤៥នាទី បើធ្វើដំណើរតាមរថយន្តចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងពី៥ ទៅ១៥នាទីតែប៉ុណ្ណោះ បើដើរចេញទៅតំបន់មួយចំនួនដូចជា ផ្សារធំថ្មី និងព្រះបរមរាជវាំង។ ឈរលើភាពអំណោយផលនេះ Poulo Wai Hotel កំពុងនាំមុខគេក្នុងនាមជាសណ្ឋាគារ មានទីតាំងងាយស្រួលជាងគេនៅក្នុងទីក្រុង។
សណ្ឋាគារ Poulo Wai នឹងផ្តល់នូវភាពស្រស់ឆើតឆាយដ៏ស្ងប់ស្ងាត់ ជាមួយនឹងពន្លឺ និងខ្យល់អាកាស ដ៏បរិសុទ្ធ អមទៅដោយកម្រាលពូក និងខ្នើយទន់ល្មើយប្រកបដោយផាសុកភាព។ បន្ទប់សណ្ឋាគារអាចធានាឱ្យលោកអ្នកសម្រាន្តលក់យ៉ាងស្កប់ស្កល់ ជាមួយគ្រែធំដែលមានបណ្តោយប្រវែង២.២ម៉ែត្រ។ មិនថាអ្នកដំណើរជាលក្ខណៈគ្រួសារ ឬជាគូ ឬមិនថាអ្នកប្រកបអាជីវកម្ម អ្នកបំពេញបេសកកម្ម ដែលត្រូវការសេវាកម្មអាផាតធឺមិន រយៈពេលវែងនោះទេ សណ្ឋាគារ Poulo Wai អាចធានាឱ្យលោកអ្នក បាននូវភាពស្រស់ស្អាត និងផាសុកភាព ដែលគ្រប់បន្ទប់អាចអោយភ្ញៀវគយគន់ទេសភាព ផ្ទៃមេឃនៃរាជធានីភ្នំពេញ និងចរាចរណ៍នៅខាងក្រោមផងដែរ។
លោកស្រី បានបញ្ជាក់ទៀតថា បន្ទប់ទាំងអស់នៃសណ្ឋាគារ Poulo Wai មានការលម្អដោយឈើដ៏ប្រណិត នឹងផ្ដល់ឱ្យនូវអ្វីច្រើនយ៉ាង ដែលអ្នកត្រូវការពោរពេញដោយផាសុកភាព និងការសម្រាកលំហែកាយ នៅក្នុងរាជធានីភ្នំពេញដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះបន្ទប់នីមួយៗ ក៏មានបំពាក់ទូរទស្សន៍៤៣អ៉ីង (smart TV) ដែលអាចប្រើជាមួយ Wi-Fi ល្បឿនលឿននៅក្នុងសណ្ឋាគារ។ ក្នុងបន្ទប់ទឹកមានការបែងចែក អាងត្រាំទឹក និង ទឹកផ្កាឈូកដាច់ដោយឡែកពីគ្នា។
កាន់តែពិសេសជាងនេះទៅទៀត ភោជនីយដ្ឋាន Poulo Wai នៅជាន់ទី២ នឹងទទួលភ្ញៀវប្រកបដោយភាពរាក់ទាក់ជាមួយម្ហូបលក្ខណៈប៊ូសហ្វេអន្តជាតិ ទាំងអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ និង អាហាពេលល្ងាច។
ភ្ញៀវទាំងអស់នឹងទទួលបានការបម្រើម្ហូបនៅក្នុងស្រុក ក្រៅស្រុក ចំអិនដោយក្រុមចុងភៅជំនាញ អមទៅដោយពន្លឺភ្លើងរ៉ូមេនទិច រួសរាយរាក់ទាក់ ដែលនឹងធ្វើឱ្យការទទួលទានអាហារពេលល្ងាចរបស់អ្នកក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
នាយកផ្នែកលក់និងទីផ្សាររូបនេះ បានបន្ថែមថានៅជាន់ទី២២ដែលជាជាន់ខ្ពស់បង្អស់នៃសណ្ឋាគារ ភ្ញៀវទាំងអស់អាចរីករាយជាមួយភោជនីយដ្ឋានស្កាយបារ (sky bar) ជាមួយខ្យល់រំភើយ និង ទេសភាពទន្លេចតុមុខ។ ភោជនីយដ្ឋាន White Lounge និង Bar មានលក្ខណៈពិសេសអស្ចារ្យដោយភ្ញៀវអាចភ្លក្សស្រាក្រឡុក បង្អែមលាងមាត់ អាហារសម្រន់ និង ម្ហូបជាច្រើនមុខផ្សេងទៀត។ ស្កាយបារ (sky bar) គឺជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវ ផ្ដល់ជូននូវបរិយាកាសស្រស់ស្រាយ កាត់បន្ថយការនឿយហត់ តាមរយៈការស្ដាប់តន្ត្រីដ៏ពិរោះៗផងដែរ។
សូមបញ្ជាក់ដែរថា សណ្ឋាគារ Poulo Wai មានបន្ទប់ស្នាក់នៅដ៏ប្រណិតចំនួន១៦៥ ដែលមានជញ្ជាំងកញ្ចក់ និងក្រាលកំរាលឈើ។ បន្ទប់នីមួយៗ មានពន្លឺចេញចូលគ្រប់គ្រាន់ ខ្យល់អាកាសល្អដែលអាចឱ្យភ្ញៀវទស្សនាទេសភាពដ៏អស្ចារ្យពីលើរាជធានីភ្នំពេញ និងទន្លេចតុមុខ ព្រមទាំងមានទំហំចាប់ពី២៦ម៉ែត្រក្រឡា ដល់១៣២ម៉ែត្រក្រឡា។
បន្ទប់ស្នាក់នៅទាំងអស់មានជាប្រភេទផ្សេងៗគ្នា បន្ទប់ Deluxe, Landmark, Executive Suite, Family Suite និង Poulo Wai Grand Suite។ អាផាតមិន ត្រូវបានរចនាឡើងសម្រាប់ភ្ញៀវទេសចររយៈពេលខ្លីផង និងអ្នកស្នាក់នៅរយៈពេលវែងផង។ សំរាប់ស្ថាប័ណ្ឌរដ្ឋ អង្គការ និង ក្រុមហ៊ុនមួយចំនួន សណ្ឋាគារមានសាលប្រជុំ៣ ដែលផ្ទុកចំនួនបានរហូតដល់ ១៥០នាក់។
សម្រាប់ព័ត៌មានបន្ថែម +855 23 211 666 or [email protected]៕