Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២១ ខែកុម្ភ:៖ បង្ក្រាប៤២ករណី ឃាត់ខ្លួន១៣៤នាក់

21-02-2020 18:14

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤២ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ២៩រណី ឃាត់ខ្លួនជនសង្ស័យ១៣៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,៤០១ករណី ឃាត់មនុស្ស២,៨៨២នាក់ (ស្រី១៥៧នាក់) ក្នុងនោះជនបរទេស១០៥នាក់ (ស្រី៦នាក់)៕