(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសប្រគល់ភារកិច្ច ជូនលោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ជាអគ្គនាយកស្តីទី ជំនួសលោក ម៉ក់ ពេជ្ជរិទ្ធ ដែលត្រូវតែងតាំងតំណែងថ្មី ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈនេះ៕
សូមអានប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទាំងស្រុង៖