Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មួយ១កំប៉ុងពី ស្រាបៀរ កម្ពុជា នាំកាដូធំ៥០លានរៀល ទៅដល់អ្នកកំពង់សោម៤នាក់!

21-02-2020 17:26

(ភ្នំពេញ)៖ មួយកំប៉ុងពីស្រាបៀរ កម្ពុជា ផ្ដល់សំណាងធំជារង្វាន់ទឹកប្រាក់៥០លានរៀល ដល់មនុស្ស៤នាក់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងត្រូវចែកគ្នាស្មើ។

លោក សេង ឡា តំណាងអ្នកឈ្នះទាំង៤នាក់ បានរៀបរាប់ថា៖ «ម៉ោងប្រហែល៥ល្ងាចថ្ងៃទី១៤ កុម្ភៈ ខ្ញុំ និងមិត្តភ័ក្តិ៣នាក់ទៀតបានជួបជុំគ្នាហូប ស្រាបៀរ កម្ពុជា ស្រាប់តែគាស់កំប៉ុងទី១ក្នុងចំណោមស្រាបៀរ១៥កំប៉ុង ដែលពួកខ្ញុំចូលលុយគ្នាទិញ ក៏ឈ្នះបាន៥០លានភ្លាមៗតែម្តង»។

លោកបន្តថា៖ «គ្រាន់តែដឹងថាឈ្នះភ្លាម ពួកខ្ញុំហក់ឱបគ្នាតែម្តង។ ពិតជាសំណាងមែន! នេះវាដូចជាកាដូថ្ងៃបុណ្យនៃក្តីស្រលាញ់អីចឹង ហើយពួកខ្ញុំនឹងយកប្រាក់នេះចែកគ្នាស្មើ។ ចំណែករបស់ខ្ញុំ ខ្ញុំនឹងយកទៅជួសជុលផ្ទះ ដែលសសរឈើកំពុងតែពុកឱ្យប្រសើរជាងមុន»៕

ពិសាដោយការទទួលខុសត្រូវ!