(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យផ្តល់យោបល់លើការសិក្សាស្រាវជ្រាវ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៉ីនធ័រណិតនៅកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយមានការឧបត្ថម្ភគាំទ្រពី អង្គការ APLE និងមានការចូលរួមពី សមាជិកក្រុមការងារបច្ចេកទេស មកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូពាក់ព័ន្ធ។
គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖
*ទី១៖ ជម្រាបជូនពីសមាភាពក្រុមការងារបច្ចេកទេស អន្តរក្រសួង ដើម្បីពិនិត្យផ្តល់យោបល់លើការសិក្សាស្រាវជ្រាវ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៉ីនធ័រណេតនៅកម្ពុជា ដែលបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ២០៣ ក.ជ.ក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩
*ទី២៖ បង្ហាញពីបច្ចុប្បន្នភាព នៃការវិភាគស្ថានភាពដំបូងស្តីពី ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញនៅកម្ពុជា
*ទី៣៖ សុំការគាំទ្រ និងឯកភាពលើដំណើរការ ព្រមទាំងផែនការសកម្មភាពសម្រាប់ធ្វើការអង្កេត ស្តីពីការទប់ស្កាត់គ្រោះថ្នាក់ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ៕