(កណ្ដាល)៖ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានជំរុញដល់ក្រុមការងាររបស់ខ្លួន ឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល ដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមចំនួនជាង ២០០នាក់ ស្មើនឹង ៨៤៦០ក្បាលដី។
លោក ព្រុំ ឆាត បានជំរុញយ៉ាងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៦ភូមិ គឺភូមិសន្លុង ភូមិថ្មី ភូមិឈូក ភូមិកណ្តាល ភូមិព្រៃធំ និងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាលនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ស្ថិតក្នុងឱកាសនេះដែរ លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល ក៏បានអំពាវនាវដល់ឮប្រជាពលរដ្ឋទាំង៦ភូមិ ចូលរួមសហការឱ្យបានល្អ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការបានល្អដោយរលូន យ៉ាងណាមិញក៏បានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋបានល្អប្រសើរ៕