(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នករំលោភបំពានស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬតូរ្យតន្ត្រី គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការចាត់វិធានការនានាជាយថាហេតុ គឺក្នុងគោលបំណងការពារ និងលើកស្ទួយស្នាដៃដើម និងការបង្កើតស្នាដៃថ្មីៗខាងវិស័យវប្បធម៌ ដែលជាផ្នែកមួយក្នុងការជំរុញ ឧស្សាហកម្មវប្បធម៌ នៅកម្ពុជាឲ្យមានការរីកចម្រើន៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌៖