(ត្បូងឃ្មុំ)៖ ឱកាសល្អសម្រាប់បងប្អូន ដែលចង់បានដីឡូតិ៍ នៅក្នុងទីរួមខេត្តត្បូងឃ្មុំ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្អាត ជាលក្ខណៈស្តង់ដា គម្រោងអភិវឌ្ឍន៍ធំៗ កំពុងបន្តសាងសង់ជាច្រើនទៀត។
គម្រោងដីឡូតិ៍ទីរួមខេត្តត្បូង ទើបពុះថ្មីផ្ទៃដីចំនួន ៧ហិចតា ក្នុងតំបន់អភិវឌ្ឍនិ៍ ជាប់ផ្លូវជាតិលេខ ៧៣ មានសក្តានុពលខ្លាំងពេលបច្ចុប្បន្ន និងអនាគត ទិញទុកចំណេញ សង់ជាលំនៅដ្ឋានទុកប្រកបអាជីវកម្មផ្សេងៗបានកៀកនឹងគម្រោងរង្វង់មូល១១ហិចតា។
នៅជិតដីឡូតិ៍មាន៖ សាលាខេត្តត្បូងឃ្មុំ មន្ទីរជំនាញជុំវិញខេត្ត សាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ គម្រោងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ (ជាមន្ទីរពេទ្យភូមិភាគខ្នាតធំ) សាលាបច្ចេកវិទ្យាតិចណូ វិទ្យាល័យត្បូងឃ្មុំ កាកបាទក្រហមខេត្ត និងសមិទ្ធិផលអភិវឌ្ឍន៍ផ្សេងៗដែលមានស្រាប់ រួមនឹងគម្រោងសាងសង់បន្តក្នុងទីរួមខេត្តត្បូងឃ្មុំ។
ទីតាំងនៃគម្រោងដីឡូតិ៍ទាំង២រួមមាន ៖ គម្រោងទី១ មានអាស័យដ្ឋានស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងគម្រោងទី២ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយគម្រោងដីឡូតិ៍ទី២នេះ គឺស្ថិតនៅជាប់តំបន់អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្ត គឺប្រាសាទព្រះសំដី។
ចំពោះគម្រោងដីឡូតិ៍នេះ មានផ្លូវទំហំ១៦ម៉ែត្រ និងទំហំ១២ម៉ែត្រ មានសាងសង់ផ្សារ សួនកំសាន្ត និងអាហារដ្ឋាន ផ្លូវចាក់គ្រួសមិច មានបង្គោលភ្លើង មានប្រព័ន្ធទឹកស្អាតនៅតាមឡូតិ៍នីមួយៗ ដីចាក់ខ្ពស់មិនលិចទឹក ជាពិសេសមានផ្តល់ជូនប្លង់កម្មសិទ្ធកាន់កាប់ដីស្របច្បាប់។
សូមជម្រាបថាសម្រាប់គម្រោងដីឡូតិ៍ ស្ថិតនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។
បញ្ជាក់៖ សម្រាប់គម្រោងទីមួយអតិថិជន ជាវចាប់ពី១០ឡូតិ៍ឡើងទៅ នឹងមានផ្តល់ជូនបន្ថែមម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី ២០២០ ចំនួន១គ្រឿង សម្រាប់គម្រោងទី២ ក៏មានការផ្តល់ជូនជាពិសេសជាវ១ឡូតិ៍ថែមជូន១ឡូតិ៍ ដែលនៅពេលនេះនៅសល់ត្រឹមតែ២០ឡូតិ៍ប៉ុណ្ណោះ។
ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០៨៨ ៦ ១៨៥ ១៦៨ / ០១០ ៥៦៦ ៨៦៦ / ០៦៦ ៣៦៣ ៧៣៧ / ០១២ ៤០៦ ១៦៨ / ០៧១ ៣១១ ៧១៧១ / ០៩៨ ៨១ ៨០ ៨០៕