(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ត្រី អូត ស៉ីវុត្ថា ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយទោ ម៉ៅ តារា ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។
នេះបើតាមប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អូត ស៉ីវុត្ថា បច្ចុប្បន្នជាស្នងការរងនគរបាលខេត្តស្ទឹងត្រែង ទទួលផែនចរាចរណ៍ ខណៈលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍៕
រូបភាពស្នងការនគរបាលខេត្តស្ទឹងត្រែងថ្មី ត្រូវបានបំពាក់ឋាន្តរស័ក្តិកាលពីពេលកន្លងទៅ