(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសលទ្ធផលនៃការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ ដែលនឹងត្រូវបិទផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ។
យោងតាមសេចក្តីជូនដំណឹងបញ្ជាក់ថា ការបិទប្រកាសលទ្ធផលឈ្មោះបេក្ខជនត្រូវបានជ្រើសរើស ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តាទីតាំងដូចខាងក្រោម៖
* ការិយាល័យទី១ កងទ័ពជើងគោក (ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ)
* ទីបញ្ជាការយោធភូមិភាគទី១ (ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង)
* យោធភូមិភាគទី២ (ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម)
* យោធភូមិភាគទី៣ (ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ)
* ទីបញ្ជាការយោធភូមិភាគទី៤ (ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប)
* ទីបញ្ជាការយោធភូមិភាគទី៥ (ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង)
* ទីបញ្ជាការយោធភូមិភាគពិសេស (ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ)
* ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ (ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប)
* ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ (ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ)
សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស (ជាប់ជាស្ថាពរ) ត្រូវបង្ហាញមុខ ដើម្បីធ្វើការហ្វឹកហ្វឺននៅម៉ោង៧៖០០ព្រឹក ថ្ងៃទី២៧ -២៨ ខែកុម្ភៈ ឆ្នាំ២០២០ ជាកំហឹត នៅតាមបណ្តាទីតាំង ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងនេះ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖