Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ក្រោយធ្វើសកម្មភាពបន្លំចូលលួចទូរស័ព្ទក្នុងហាងមួយកន្លែង!

19-02-2020 21:49

(ភ្នំពេញ)៖ ជនសង្ស័យ ០១នាក់ ឈ្មោះ ឃិន ហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ ដែលបានធ្វើសកម្មភាពបន្លំចូលលួចទូរស័ព្ទក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែង យីហោ ម៉ាលី នៅតាមបណ្តោយផ្លូវមុនីរ៉េត ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤៖០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេច ដោយយកលួចបានទូរស័ព្ទម៉ាក Oppo Reno 2F ពណ៍សលាយខៀវ ចំនួន០២គ្រឿង។ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង០៨៖០០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាព បន្លំចូលលួចទូរស័ព្ទដៃ នៅចំណុចហាងលក់ទូរស័ព្ទខាងលើ​ពិតប្រាកដមែន ហើយយកទៅលក់បានប្រាក់ ៤៥០ដុល្លាអាមេរិក។

ក្រោយសួរនាំរួចរាល់ហើយ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យសា្រវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕