Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដូនពេញ បន្តដឹកនាំក្រុមការងារចុះសំអាតអនាម័យ សណ្តាប់ធ្នាប់ និងយកជនអនាថា ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

19-02-2020 10:04

(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្តចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ឱ្យរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុន្នីវង្សវិថីព្រះស៊ីសុវត្ថិ វិថីព្រះនរាត្តម ផ្លូវលេខ៨០ ផ្លូវលេខ៩៣ ផ្លូវលេខ០៥ ផ្លូវលេខ១០៦ ផ្លូវលេខ១០៨ ជុំវិញមនី្ទពេទ្យព្រះអង្គឌួង។

ប្រតិបត្តិការណ៍នេះ មានការចូលរួមពីសំណាក់លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ក ប្រធានការិយាល័យសាធារណៈការ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ, លោក ជួន ចិត្រ អធិការរងខណ្ឌ, និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ។

ប្រតិបត្តិការណ៍នេះ បានចុះរុះរើនិងកាត់សំយ៉ាបដែលសាងសង់លើចិញ្ចើម បានចំនួន០១កន្លែងនៅវិថីព្រះស៊ីសុវត្ថិ និងសុំធ្វើការរុះរើដោយខ្លួនឯង បន្តទៀត និងធ្វើការឃាត់រថយន្ដបានចំនួន ០៧គ្រឿង ចាក់សារទុកនៅនិងកន្លែងចំនួន ០៦គ្រឿងយកទៅអធិការនគបាលខណ្ឌដូនពេញចំនួន ០១គ្រឿង Pass app ចំនួន០២គ្រឿង បានបញ្ចូនយកមកថែរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំតាមក្រោយ។

* បានចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបបាញ់ទឹកលាងសំអាតនៅវិថីព្រះនរាត្តម លាងសំអាតលើសួនច្បារមុខព្រះបរមរាជវាំង រួចហើយបន្ដទៅបាញ់ទឹកលាងសំអាត ផ្លូវលេខ៦៧ ផ្លូវលេខ៥១ ផ្លូវលេខ៥៣ ផ្លូវលេខ៦១ និងតាមគោលដៅដែលសិនទ្រីយក ហើយនៅសល់ខ្លិនឆ្អេះស្អុយ និងបាញ់ទឹកលាងសំអាតការ៉ូឡា ច្រាះទន្លេពីសាលចាកតុមុខរហូតដល់មុខផ្សាររាត្រី។

* បានចុះដើរប្រមូលជនអនាថា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានចំនួន ០២ប្រុស ហើយបានបញ្ជូនទៅមុន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ៕