Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមមើលថែកូនដោយប្រុងប្រយ័ត្ន! ក្មេងប្រុស-ស្រី២នាក់ នាំគ្នាទៅបេះឈូក ត្រូវលង់ទឹកស្លាប់ នៅខេត្ដព្រៃវែង

19-02-2020 15:14

(ព្រៃវែង)៖ គួរឲ្យអាសូរណាស់! ក្មេងប្រុស-ស្រី២នាក់ ត្រូវជាបងប្អូន បាននាំគ្នាទៅបេះផ្លែឈូក ក៏ត្រូវលង់ទឹកស្លាប់ទាំង២នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិប្រស្រែមុខ ឃុំកញ្រ្ជៀច ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះទីមួយ៖ ឈ្មោះ ថា ឌីណា អាយុ១០ឆ្នាំ ភេទប្រុស រស់នៅភូមិប្រស្រែមុខ និងជនរងគ្រោះទីពីរ៖ ឈ្មោះ ទូច ចិន្ដា អាយុ២ឆ្នាំ ភេទស្រី រស់នៅភូមិប្រស្រែមុខ ទាំងពីរនាក់នេះ ជាបងប្អូនគ្នា។

របាយការណ៍ដដែរ បានបញ្ជាក់ថា មូលហេតុក្មេងទាំងពីនាក់នេះ ពេលបាយហើយ បាននាំគ្នាទៅបេះផ្លែឈូក នៅស្រះឈូកខាងក្រោយផ្ទះ៕