Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ សរុប ៣៣០នាក់

19-02-2020 13:52

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ ដល់មន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ សរុប៣៣០នាក់។ នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ តម្លើងថ្នាក់តាមវេនប្រចាំឆ្នាំ ក្នុងឋានន្ដរស័ក្ដិ ឧត្ដមមន្ដ្រី នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដល់មន្ដ្រីរាជការ២២៣រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងតម្លើងឋានន្ដរស័ក្ដិតាមវេនប្រចាំឆ្នាំ ពីឋានន្ដរស័ក្ដិ វរមន្ដ្រី មកជា ឋានន្ដរស័ក្ដិ ឧត្ដមមន្ដ្រី នៃក្រ បខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដល់មន្ដ្រីរាជការ ១០៧រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖