(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន, កាលពីឆ្នាំ២០០៩ មិត្តហ្វូនបានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្ត-ក្រុងនៅកម្ពុជា។ ក្នុងកំឡុងប្រតិបត្តិការរយ:ពេល១១ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចំបង។
ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញ និងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្មរបស់មិត្តហ្វូន។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់ បំរើសេវាកម្មជូនអតិថិជនរបស់ខ្លួនជាង៩លាននាក់ ដែលតែងតែជឿទុកចិត្តលើសេវាកម្មរបស់មិត្តហ្វូនគ្រប់ពេលវេលា។ ទាំងអស់នេះ គឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់ ពីបុគ្គលិកជាង ៣,០០០នាក់របស់មិត្តហ្វូន ជាមួយមហិច្ឆតានៃការចូលរួមចំណែក ដែលធ្វើឲ្យមិត្តហ្វូនទទួលបានជោគជ័យដូចពេលនេះ។
រហូតមកដល់ឆ្នាំ២០២០នេះ មិត្តហ្វូនបានបំពេញនូវបេសកកម្មយ៉ាងពេញលេញ និងល្អបំផុត ដោយបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្សាយសេវាជាង ១១,០០០អង់តែន នៃច្ចេកវិទ្យា 2G, 3G, 4G, 4.5G និងបន្ថែមនូវបច្ចេកវិទ្យា 5Gឆាប់ៗ; 23,000គីឡូម៉ែត កាបអុបទិចគ្របដណ្តប់គ្រប់ទីកន្លែងនៃព្រះរាជាណាចក្រ រូមបញ្ចូលទាំងការតភ្ជាប់តំបន់ដាច់ស្រយាលផងដែរ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់ពហុសេវានៅក្នុងប្រទេស ដោយបានផ្គត់ផ្គង់នូវគ្រប់សេវាកម្មទូរស័ព្ទគ្រប់លំដាប់ថ្នាក់ដូចជា សេវាអ៊ីនធឺណិតអចល័ត សេវាកម្ម Leased Line ក្នុងស្រុក-ក្រៅស្រុក ePayment (អ៊ី-ម៉ាន់នី) និង ICT Solutions ផងដែរ។
មិត្តហ្វូនផ្ទាល់ បានបង្កើតនូវរបកគំហើញទីផ្សារទូរគមនាគមន៍ ដោយបាននាំយកនូវសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនោះទៀតមិត្តហ្វូន បានចូលរួមចំណែកលុបបំបាត់នូវភាពខុសឆ្ងាយពីគ្នា នៃលក្ខខណ្ឌជីវិត រវាងអ្នកនៅជនបទ និងអ្នកទីក្រុង ព្រមទាំងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីទៀតផងដែរ។
ជាមួយទស្សនៈវិស័យ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ចាប់តាំងពីថ្ងៃដំណើរការសេវាកម្មដំបូងរបស់ខ្លួន មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេ ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Activities) ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌជីវិត សុខុមាលភាព ការអប់រំប្រជាជន។
ជាពិសេស ការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ទៅកាន់សាលារៀនជិត១,៥០០កន្លែង ក្នុងរយ:ពេល៥ឆ្នាំមកនេះ ហើយក៍បានកំពុងឧបត្ថម្ភកម្មវិធី «នេះមិនមែនជាសុបិន» ដើម្បីជួយស្វែងរកអ្នកបាត់បង់សាច់ញាតិក្នុងសម័យសង្គ្រាមជាង១០០គ្រួសារ បន្តឧបត្ថម្ភការព្យាបាលវះកាត់ សម្រាប់កុមារក្រីក្រជាង ៤៧២នាក់ ផ្គត់ផ្គង់អ៊ីនធឺណិតសំរាប់អង្គការ Cambodia Research Education Network (CamREN) រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងការរៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលដល់ការផ្គត់ផ្គង់សម្ភារសិក្សាទៅកាន់សាលារៀនសម្រាប់សិស្សក្រីក្រផងដែរ។
សរុបថវិកា ដែលមិត្តហ្វូនបានចូលរួមចំណែកក្នុងកិច្ចការជួយសង្គម រហូតមកដល់បច្ចុប្បន្ននេះ បានកើនឡើងប្រម៉ានជា ៨៥លានដុល្លារ។ ក្រៅពីនោះផងដែរ មិត្តហ្វូនបានផ្តល់ការងារ ជាមួយប្រាក់ចំណូលថេរ ផ្តល់លក្ខខណ្ឌជីវិតសម្រាប់បុគ្គលិកមិត្តហ្វូន៣,០០០នាក់ និងជាង៣ម៉ឺនគ្រួសារ។
ចាប់ពីឆ្នាំ២០២០នេះតទៅ ដើម្បីឱ្យសមស្របជាមួយឧស្សាហកម្ម 4.0 មិត្តហ្វូនបានប្តេជ្ញាពាំនាំយកនូវបច្ចកវិទ្យាថ្មីៗរួមជាមួយសេវាកម្មថ្មីៗជួនគ្រប់អង្គភាព អាជីវកម្ម គ្រួសារនិងអ្នកគ្រប់គ្នា រួមទាំងបច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុងឆ្លាតវៃ, ដំណោះស្រាយ e-government បច្ចេកវិទ្យាឌីជីថលសំរាប់អាជីវកម្ម និងសហគមន៍ទាំងអស់ ដើម្បីបំពេញបេសកម្មរបស់ខ្លួនជាក្រុមហ៊ុន កសាងយុគសម័យបច្ចេកវិទ្យា។
នៅក្នុងឱកាសខួបគម្រប់១១ឆ្នាំនេះផងដែរ មិត្តហ្វូនបានផ្តល់ជួនអតិថិជនទាំងអស់ ជាមូយនឹងកម្មវិធីព្រមទាំងអត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសំរាប់អតិថិជន Metfone+ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន ពីដៃគូរសហការរបស់មិត្តហ្វូនជាង២០០កន្លែងទូទាំងប្រទេស និងហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់ ៦,០០០ដុល្លារ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន fb.com/metfone.closer ឬហៅទៅកាន់លេខ ១៧៧៧!