(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះរូបថតមួយសន្លឹក ដោយភ្ជាប់នឹងខ្លឹមសារថា សម្តេចនៅមានកម្លាំងខ្លាំង ប្រៀបបីដូចជាយុវជនម្នាក់ ដែលមានអាយុទើបតែ២៥ឆ្នាំ។
តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកមិញអ្នកថតរូបបានថតរូបខ្ញុំដោយមិនដឹងខ្លួន។ មើលឃើញរូបខ្លួនឯង ដំបូងមិនស្គាល់ទេ ព្រោះរាងក្មេងបន្តិច តែមើលយូរទើបដឹងថាខ្លួនឯងចាស់ហើយ តែកម្លាំងនៅដូចយុវជនអាយុ២៥ឆ្នាំ។ បើចង់ថតរូបខ្ញុំបានល្អទាន់តែថតមិនឱ្យដឹងខ្លួន ប្រសិនដឹងខ្លួនច្បាស់ជាមុខមិនញញឹមទេ ព្រោះមិនចេះញញឹមដាក់កាមេរ៉ា»។
សូមជំរាបថា គិតត្រឹមឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន មានវ័យ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ៕