(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពី នីតិវិធីកែតម្រូវវិញ្ញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈនេះ។
កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនដាក់ពាក្យសុំកែតម្រូវវិញ្ញាបនបត្រ បណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅនាយកដ្ឋានកិច្ចការប្រឡង ប៉ុន្ដែដើម្បីសម្រួលដល់បេក្ខជនលើការចំណាយពេលវេលា ហូប ចុក ស្នាក់នៅ និងធ្វើដំណើរក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវជូនដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តធ្វើការពិនិត្យ និងសម្រេចកែតម្រូវជូនបេក្ខជន ដោយគោរពតាមការណែនាំរបស់ក្រសួងអប់រំ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡាខាងក្រោម៖