(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាលជាតិ ចំនួន៣រូប និងផ្លាស់ប្ដូរប្រធាននាយកដ្ឋាន ចំនួន៤រូប។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
អគ្គស្នងការរងនគរបាលជាតិ ចំនួន៣រូប រួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ឯក មួង សុធា
*ទី២៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី
*ទី៣៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង (បន្ថែមលើមុខងារបច្ចុប្បន្ន)។
ដោយឡែក ប្រធាននាយកដ្ឋានចំនួន៤រូប ដែលត្រូវបានផ្លាស់ប្ដូរនោះរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ជាប្រធាននាយកដ្ឋានអង្គរក្ស
*ទី២៖ លោកឧត្តមសេនីយ៍ឯក សំ ស៉ីយ៉ាន ជាប្រធាននាយកដ្ឋាននគរបាលការពារ
*ទី៣៖ លោកឧត្តមសេនីយ៍ទោ ឈុន ចាន់សុខា ជាប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ
*ទី៤៖ លោកឧត្តមសេនីយទោ ធូ សារឿន ជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ មានអគ្គស្នងការរងនគរបាលជាតិចំនួន ១៣នាក់ ដូច្នេះបូកជាមួយអគ្គស្នងការរងនគរបាលជាតិ ៣នាក់បន្ថែមទៀត នាំឲ្យកើនដល់ ១៦រូប៕