(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទើបតែអនុម័តផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៦ បើករោងចក្រនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង៧០លានដុល្លារអាមេរិក បង្កើតការងារថ្មីៗរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំង៦នោះរួមមាន៖

១៖ Kaining Metal Product (Cambodia) Co.,Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។

២៖ Hong Yao Cable & Wire (Cambodia) Co.,Ltd គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៣៖ Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និងកំណល់ធ្វើពីជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ,មានទុនវិនិយោគចំនួន ៩.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

៤៖ Cambodian Saiban Wood Co.,Ltd គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ,មានទុនវិនិយោគប្រមាណ ១.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

៥៖ Ultraspower Technology Battery Co.,Ltd គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

៦៖ Zhong Yongxin (Cambodia) Co.,Ltd គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហៈសំណ និងបន្ទះជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ រោងចក្រថ្មីទាំង៦ខាងលើនេះ មិនមែនជារោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលច្រើនតែបើកនៅកម្ពុជានោះទេ ប៉ុន្តែជារោងចក្រផលិតផលផ្សេងៗ ដែលនេះចាត់ទុកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា៕