(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន តំណាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នារសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូយោធភូមិភាគទី៥ បានជួបជាមួយលោកវរនាវីឯក យុទ្ឋ ថាក់ណាសាក់ឌី មេបញ្ជាការយោធាខេត្តត្រាត ព្រមទាំងប្រតិភូថៃ នៅច្រកទ្វារតំបន់៤០០ ទិសទី៣ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងជំនួបរវាងមេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការយោធាខេត្តត្រាត នារសៀលថ្ងៃនេះ គឺដើម្បីពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ ពង្រឹងសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការទំនាក់ទំនង ដើម្បីផលប្រយោជន៍ដល់ប្រជាជនប្រកបដោយភាពសុខសាន្ត នៃព្រំដែនប្រទេសទាំងពីរ៕