(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុន្នីវង្សវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៨០ ផ្លូវលេខ៩៣ ផ្លូវលេខ០៥ ផ្លូវលេខ១៣ ផ្លូវលេខ១១៨ ផ្លូវលេខ៩៨ ផ្លូវលេខ១១០ ផុំវិញមនី្ទពេទ្យព្រះអង្គឌួង។
ប្រតិបត្តិការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ, លោក លី សាមិត្ក ប្រធានការិយាល័យសាធារណៈការ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ, លោក ជួន ចិត្រ អធិការរងខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ។
* ការចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុន្នីវង្សវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៨០ ផ្លូវលេខ៩៣ ផ្លូវលេខ០៥ ផ្លូវលេខ១៣ ផ្លូវលេខ១១៨ ផ្លូវលេខ៩៨ ផ្លូវលេខ១១០ ផុំវិញមនី្ទពេទ្យព្រះអង្គឌួង ក៏បានចុះរុះរើ និងកាត់សំយ៉ាបដែលសាងសង់លើចិញ្ចើមបានចំនួន០១កន្លែង នៅវិថីព្រះស៊ីសុវត្ថិ និងកំពុងបន្តរុះរើទៀត។
* បានចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបបាញ់ទឹកលាងសំអាត នៅវិថីព្រះនរាត្ដម លាងសំអាតលើសួនច្បារមុខព្រះបរមរាជវាំង រួចហើយបន្ដទៅបាញ់ទឹក លាងសំអាត ផ្លូវលេខ៦៧ ផ្លូវលេខ៥១ ផ្លូវលេខ៥៣ ផ្លូវលេខ៦១ និងតាមគោលដៅដែលសិនទ្រី យកហើយនៅសល់ខ្លិនឆ្អេះស្អុយ និងបាញ់ទឹកលាងសំអាតការ៉ូឡា ច្រាះទន្លេពីសាលចាកតុមុខរហូតដល់មុខផ្សាររាត្រី។
* បានចុះដើរប្រមូលជនអនាថា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បាន០១ប្រុស ហើយបានបញ្ជូនទៅមុន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ៕