(ភ្នំពេញ)៖ មិនចេះតែរកបានងាយឯណា ៥០លានរៀលសម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់លោកស្រី សែម ស្រស់ រស់នៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម អាចរកបានក្រោយគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុងដោយងាយស្រួល។
លោកស្រីរៀបរាប់ថា៖ «កាលពីថ្ងៃទី២៨ ខែមករា ម៉ោងប្រហែល៦ល្ងាច ខ្ញុំគាស់វើក WURKZ ឆាច់មកគេដាក់ថា៥០លានរៀល។ ពេលនោះ ខ្ញុំឡើងទន់ដៃទន់ជើង អស់កម្លាំងរលីង តែមានកម្លាំងស្រែកថា ខ្ញុំត្រូវ៥០លានហើយ។ ស្រាប់តែអ្នកជិតខាងគេនាំគ្នារត់ស្រមករកខ្ញុំឡើងអ៊ូអែពេញផ្ទះដូចគេហែកឋិន ព្រោះមិនធ្លាប់បានឃើញអ្នកឈ្នះរង្វាន់ធំបែបនេះនៅស្រុកខ្ញុំ»។
បើតាមអ្នកម្តាយកូនបីរូបនេះបានប្រាប់ថា គាត់នឹងយកលុយ៥០លានរៀលនេះ ទីមួយយកទៅសងបងប្អូនថ្លៃខ្ចីទិញម៉ូតូឱ្យកូនកាលពី២ខែមុន ហើយសស់ប៉ុន្មាននឹងយកទៅធ្វើផ្ទះលើដីដែលម្តាយរបស់អ្នកស្រីចែកឱ្យ ព្រោះរាល់ថ្ងៃអ្នកស្រី និងកូនៗស្នាក់នៅជាមួយម្តាយ មិនទាន់មានលទ្ធភាពសង់ផ្ទះមួយដោយឡែកនៅឡើយទេ៕