(ត្បូងឃ្មុំ)៖ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសគណៈកម្មការសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិកសមាគមន៍ខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ស្រ្តី ចាស់ជរារទុរគតគ្មានទីពឹង ចំនួន១៧គ្រួសារ ស្ថិតនៅភូមិកន្ត្រើយ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ម៉េង វ៉ាន់ដានីន បានសំណេះសំណាល និងផ្តល់ភាពកក់ក្តៅ ដោយនាំយកអំណោយ ចុះចែកជូនផ្ទាល់ និងផ្តាំផ្ញើស្ត្រីត្រូវតស៊ូក្នុងជីវិត ខិតខំបំពេញការងារ ដើម្បីធ្វើឲ្យជីវភាពគ្រួសារបានប្រសើរឡើង។
ក្នុងនោះ លោកស្រីថែមទាំងបានចុះសួរសុខទុក្ខ ដល់ផ្ទះលោក វង់ ខាត់ ឧបត្ថម្ភថវិកា១០០ដុល្លារអាមេរិក ដើម្បីព្យាបាលជំងឺដែរ៕