Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព

16-02-2020 17:37

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកស្រី កែ សួនសុភី រួមទាំងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ព្រមទាំងអង្គភាពជុំវិញខេត្ត បានជួបប្រជុំជាលើកទី២ ក្នុងន័យត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ។

ចូលឆ្នាំបន្ទាយឆ្មារ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២០ ជូនប្រជាពលរដ្ឋកម្សាន្តសម្បាយរីករាយ នៅទីតាំងប្រាសាទបន្ទាយឆ្មារ ដែលមានកម្មវិធីមួយចំនួន រួមមាន៖

១៖ ការតាំងបង្ហាញពិព័រណ៌ផលិតផលតាមស្តង់
២៖ ការលេងល្បែងប្រជាប្រិយ
៣៖ ការសម្តែងក្បាច់គុនល្បុក្កតោ
៤៖ កម្មវិធីកម្សាន្តបន្ទាយឆ្មារត្រជាក់ចិត្ត
៥៖ កម្មវិធីរាំវង់ស្គរដៃ
៦៖ កម្មវិធីប្រទ្បងពាក់កណ្តាលផ្តាច់ព្រ័ត្រជ្រើសរើសបវរស្រ្តីវ័យចំណាស់៕