(ភ្នំពេញ)៖ កូនខ្មែរបាននាំរូបមន្ដការ៉េម វត្ថុធាតុដើមមកពីសហរដ្ឋអាមេរិក គឺការ៉េម Goldland Ice-cream ចូលមកប្រទេសកម្ពុជា និងបានបើកសម្ពោធសាខាទី៣ ជាផ្លូវការ។
ការ៉េម Goldland Ice-cream សាខាទី៣ មានទីតាំងនៅ TK AVENUE និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពី សំណាក់តារាល្បីៗជាច្រើន។
លោក ឡូ សាទី និងលោក ហ្គូលលេន ម្ចាស់ហាងការ៉េម Goldland Ice-cream បានឲ្យដឹងថា ទោះបីលោកធំធាត់ និងរស់នៅសហរដ្ឋអាមេរិចក្តី ក៏មិនភ្លេចប្រទេសកំណើតឡើយ ហើយលោកពិតមានមោទនភាព ដែលបានពាំនាំនូវរសជាតិការ៉េមដ៏ឆ្ងុយឆ្ងាញ់ពិសារ សម្រាប់ប្រជាជនកម្ពុជា។
លោកបានបន្ដថា ការ៉េម Goldland Ice-cream បានពាំនាំនូវវត្ថុធាតុដើម មានគុណភាពខ្ពស់ និងម៉ាស៊ីនផលិតការ៉េម នាំចូលពីសហរដ្ធអាមេរិច ដោយមានការគាំទ្រច្រើនពី សំណាក់អតិថិជនហាងការ៉េម Goldland Ice-cream បានដំណើរការចំនួន៣សាខាហើយ ដែលសាខាទី១ ស្ថិតលើផ្លូវអូស៊ីអាយស៊ី ទីក្រុងរណបជ្រោយចង្វារ, សាខាទី២ ស្ថិតក្នុងផ្សារស្ទឹងមានជ័យថ្មី ជាន់រោងកុន និងសាខាទី៣ ស្ថិតនៅផ្សារ TK AVENUE នេះឯង។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការ ហាងការ៉េម GOLDLAND សាខា TK Avenue ក៏មានការផ្តល់ជូនពិសេស គឺទិញ១ថែម១ភ្លាមៗផងដែរ៕