(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលជាថ្ងៃចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតលេងកីឡាវាយកូនគោល ដើម្បីហាត់ប្រាណបន្ទាប់ពីបំពេញការងារយ៉ាងមមាញឹកពេញមួយសប្តាហ៍។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «បន្ទាប់ពីបំពេញការងារយ៉ាងមមាញឹកព្រឹកនេះឆ្លៀតវាយកូនគោលដើម្បីហាត់ប្រាណ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចម្រើន»។
សូមជម្រាបថា កីឡាវាយកូនគោលជាកីឡាមួយប្រភេទ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីចូលចិត្ត បន្ទាប់ពីមមាញឹកជាមួយនឹងភារកិច្ចរបស់ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កីឡាវាយកូនគោលសមស្របខ្លាំងណាស់ ជាមួយមនុស្សមានវ័យច្រើន៕