(ភ្នំពេញ)៖ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ នឹងចាប់ដំណើរការខ្សែហោះហើរថ្មី ហោះត្រង់ពី «ភ្នំពេញ-ឈៀងម៉ៃ» ជាផ្លូវការ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ខាងមុខនេះ។
ខេត្តឈៀងម៉ៃ មានទីតាំងនៅភាគខាងជើងនៃប្រទេសថៃ ជាទីកន្លែងដែលមានបរិស្ថាន និងធម្មជាតិដ៏ស្រស់ស្អាត ដោយសារតែមានប្រវត្តិសាស្រ្តដ៏យូរអង្វែងក៏ដូចជាកន្លែងទេសភាពដ៏សំបូរបែប ធ្វើឱ្យឈៀងម៉ៃមានភាពល្បីល្បាញដោយសារតំបន់នោះសំបូរផ្កាកុលាប ដូច្នេះត្រូវបានគេហៅតំបន់នេះថា ជាផ្កាកុលាបភាគខាងជើងនៃប្រទេសថៃ។
ដោយសារមានទេសភាពស្រស់ស្អាត និងធម្មជាតិបៃតងគ្រប់ទីកន្លែង ហើយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ខេត្តនេះបានឈរនៅលំដាប់ទី២ បន្ទាប់ពីទីក្រុងបាំងកកដែលជារាជធានីនៃប្រទេសថៃ។ កាលពីដើម ឈៀងម៉ៃ គឺជារាជធានីរបស់ប្រទេសថៃ។ នៅទីនេះមានប្រាសាទ និងវត្តបុរាណជាច្រើនដែលបានបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យនៃភាគខាងជើងរបស់ប្រទេសថៃ។
ក្នុងពេលដំណាលគ្នា, ផលិតផលសូត្រនៅឈៀងម៉ៃ វាយនភណ្ឌនានា មានភាពល្បីល្បាញនៅលើពិភពលោក ហើយវាត្រូវបានគេនាំចេញទៅកាន់ប្រទេសជាច្រើនជារៀងរាល់ឆ្នាំ។ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ដ៏រុងរឿងឈៀងម៉ៃ បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីទូទាំងពិភពលោក។
ប្រទេសកម្ពុជា និងថៃគឺជាប្រទេសសមាជិកអាស៊ានដូចគ្នា ហើយប្រទេសទាំងពីរក៏ជាអ្នកជិតខាងដែលមានព្រំដែនជាប់គ្នា ។ហេតុនេះហើយទើបធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរទំនាក់ទំនងគ្នាយ៉ាងល្អ។ ពីមុនបើអ្នកចង់ទៅឈៀងម៉ៃ ពីទីក្រុងភ្នំពេញត្រូវការផ្ទេរជើងហោះហើរនៅទីក្រុងបាងកក ដែលជាធម្មតាចំណាយពេលលើសពី៤ម៉ោង។ ខ្សែហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ អាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកដំណើរបានយ៉ាងច្រើន ដែលពីមុនត្រូវហោះចូលចតនៅទីក្រុងបាំងកកប្រើរយៈពេលវែង ហើយត្រូវប្តូរមកជាមួយជើងហោះហើរត្រង់ហើយប្រើរយៈពេលខ្លី។
ម្យ៉ាងវិញទៀត ជើងហោះហើរថ្មីនេះ គឺជាខ្សែហោះហើរត្រង់តែមួយគត់ពី ភ្នំពេញ ទៅឈៀងម៉ៃ៕
សម្រាប់ព័ត៌មានលំអិតអំពីតារាងជើងហោះហើរ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង: www. jcairlines.com!
បញ្ជាក់៖ សម្រាប់តារាងខាងក្រោម ពេលវេលាគឺគិតតាមម៉ោងក្នុងស្រុក!