(ព្រះវិហារ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល បានចុះធ្វើកម្មសិក្សា ព្រមទាំងប្រគល់ម៉ាស៊ីនភ្លើងចំនួន ម៉ូទ័របូមទឹកចំនួន២ បង្គន់អនាម័យចំនួន២ ដល់សាលាបឋមសិក្សាកំប្រាក់ និងសាលាបឋមសិក្សាអន្ទឹល នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមលោក ជា គឹម សេង បានថ្លែងថា ពិធីនេះ ក៏មានការអញ្ជើញពីសំណាក់លោក លិញ យុត អភិបាលរងស្រុក ព្រមទាំងលោក លោកសស្រី ជាសប្បុរសជនដែលរស់នៅសហរដ្ឋអាមេរិច ហើយក្នុងឱកាសចុះធ្វើកម្មសិក្សានេះដែរ លោកក៏បានឧបត្ថម្ភសៀវភៅ ប៊ិច សម្លៀកបំពាក់ ប្រគល់ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាកំប្រាក់ ចំនួន១៩៦នាក់។
លោក ជា គឹម សេង ការប្រគល់ជូននូវឧបរណ៍ជាម៉ាស៊ីនភ្លើង ព្រមទាំងសម្ភារសិក្សានានា នៅពេលនេះ ដោយសារតែលោក ព្រមទាំងសប្បុរសជន រស់នៅសហរដ្ឋអាមេរិច បានមើលឃើញពីការលំបាករបស់ពួកគាត់ជាដើម។ ដែលសរុបថវិកាអស់ ចំនួន១៦,៥៨១,០០០រៀល និងឧបត្ថម្ភថវិកា ដល់លោកគ្រូអ្នកគ្រូ៤០០,០០០រៀល ប្រជាការពារ១២០,០០០រៀល និងបានប្រគេនបច្ច័យព្រះសង្ឃ១ អង្គ ៥០,០០០រៀល ផងដែរ៕