(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំង AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីល្បាញលើគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) បង្រៀនដោយសាស្រ្តាចារ្យអាមេរិកដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតមកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី អឺរ៉ុប និង បណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។
ថ្នាក់អនុបណ្ឌិតនៅ AUPP មានគោលដៅរៀបចំនិស្សិតដែលបញ្ចប់ការសិក្សាឱ្យទទួលបានភាពជោគជ័យក្នុងវិស័យជំនួញទាំងក្នុង និងក្រៅប្រទេស ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ពិភពលោក ។
ជាមួយនឹងកម្មវិធីសិក្សាស្តង់ដារអាមេរិក និង ការបង្រៀនដោយបណ្ឌិតសាស្រ្តាចារ្យជនជាតិអាមេរិកាំង និង លោកខាងលិចដែលមានបទពិសោធន៍ខ្ពស់ និស្សិតនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យបានស៊ីជម្រៅក្នុងយុទ្ធសាស្ត្រអាជីវកម្ម ភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន ការគ្រប់គ្រង ជាមួយនឹងជំនាញលើផ្នែកហិរញ្ញវត្ថុ ទីផ្សារ ឬ ជំនួញអន្តរជាតិ។
និស្សិតត្រូវការពេលតែ ១៨ ខែប៉ុណ្ណោះដើម្បីបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ ដោយសិក្សាមួយសប្តាហ៍បីថ្ងៃគឺ ច័ន្ទ ពុធ សុក្រ ពីម៉ោង ៥៖៣០ ដល់ ៨៖៣០ ល្ងាច។
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនឹងទទួលបានសញ្ញាប័ត្រដែលទទួលស្គាល់ទូទាំងសាកលលោក ។
ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់លើការសិក្សា និង ទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតតទៅ ។ វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០ ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ ចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ។