ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាល២២៩នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
13-02-2020 19:37
(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែង និងបំពាក់ឋានន្តរសក្តិ (ថ្នាក់អនុសេនីយ៍ឯកចុះ) ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការស្រុក ក្រុងទាំង១០ សរុបអ្នកចូលរួមមានចំនួន ៣៦០នាក់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានផ្ដាំផ្ញើដល់មន្ដ្រីដែលទើប និងប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិ ឲ្យខិតខំពង្រឹង និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ និងបង្កើនសមត្ថភាពថ្មីៗ ដើម្បីបំពេញការងារ ជូនអង្គភាពឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់៕