Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ៖ មានជនជាតិខ្មែរ-កាណាដាមួយចំនួន ស្ថិតនៅលើនាវាទេសចរណ៍ Westerdam ខណៈពេលនេះបានចូលចតដល់ច្រាំងហើយ (Video inside)

13-02-2020 18:19

(ភ្នំពេញ)៖ ជនជាតិខ្មែរ-កាណាដាមួយចំនួន ត្រូវបានគេឃើញថា បានស្ថិតនៅលើនាវាទេសចរណ៍ Westerdam នៅពេលដែលនាវាចូលដល់ច្រាំង នៃកំពង់ផែ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។

យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕